Sunday, March 7, 2021

គ្រឿងចក្រ​កាយថ្ម​រអិល​ធ្លាក់ពីលើភ្នំ ស្លាប់​អ្នក​បើកបើក​ម្នាក់​នៅ​កំពង់ស្ពឺ


បុរស​ជាអ្នក​បើក​គ្រឿងចក្រ​ម្នាក់បាន​ស្លាប់ ក្រោយ​ពី​ដឹក​យកទៅសង្រ្គោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​គ្រឿងចក្រ​ដែល​គាត់បានបើក​នោះ​បានរអិលធ្លាក់ពីលើភ្នំ ស្ថិត​ក្នុង​ភូមិ​បន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២១ម្សិលមិញ។


បើតាម​សមត្ថកិច្ចថា មុន​កើតហេតុ​បុរស​ឈ្មោះ អាត សម្បត្តិ អាយុ​៥៣​ឆ្នាំ​ ជា​បុគ្គលិក​បំរើការ​នៅ​ក្រុមហ៊ុន​ថ្ម​ម៉ាប​ខាងលើ​បាន​បើក​គ្រឿ​ងចក្រ​ទៅ​កាយ​ថ្ម​ម៉ាប ​ហើយ​ក៏​រអិល​ធ្លាក់​គ្រឿងចក្រ​ពីលើ​ភ្នំ​កម្ពស់​២០​ម៉ែត្រ​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

ជនរងគ្រោះ​ត្រូវបាន​ក្រុមហ៊ុន​យក​រថយន្ត​ផ្ទាល់ខ្លួន​ដឹកយក​សង្គ្រោះ​នៅ​​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​ តែ​ជនរងគ្រោះ​បាន​ស្លាប់​ពេលមកដល់​មន្ទីរពេទ្យ​៕




0 Reviews:

Post a Comment