Tuesday, March 2, 2021

រកឃើញ​ជនជាតិចិន​ម្នាក់​នៅ​បុរីប៉េងហួត ក្នុង​សង្កាត់​និរោធ មាន​វិជ្ជមាន​កូវីដ​១៩

 

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមីនានេះ ក្រុមគ្រូពេទ្យ បានរកឃើញបុរសជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ១៩ ដែលកំពុងស្នាក់នៅផ្ទះលេខ ២៩៧ ផ្លូវប៉ូឡារីស គម្រោង៧ បុរីប៉េង ហួត ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

បើគិត​ទាំង​បុរស​ជនជាតិចិនម្នាក់នេះ គឺជា​ករណីទី៨ហើយ ដែលក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រកឃើញអ្នកជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ។


លោក​អភិបាល​រងខណ្ឌអំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ ក្នុងសហគមន៍យើង៕




0 Reviews:

Post a Comment