តាមសេចក្តីជូនដំណឹងថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មានសាលារៀនចំនួន៥ទៀត ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ចូលសាលារៀន និងរីករាលដាលក្នុងសហគមន៍។
សាលារៀនទាំង៥នោះរួមមាន៖ អនុវិទ្យាល័យឬស្សីជ្រោយ, សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ស្ថិតក្នុងស្រុកស្អាង, អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ, សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ៕
0 Reviews:
Post a Comment