វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវកាលពីថ្ងៃច័ន្ទ (កុម្ភៈ) ឲ្យ យោធាមីយ៉ាន់ម៉ាបញ្ឈប់ការបំពានអំណាច ហើយថា អាមេរិកនឹងពិចារណាលើការដាក់ទណ្ឌកម្មឡើងវិញទៅលើប្រទេសមីយ៉ាន់ម៉ា ក្រោយប្រទេសនេះបានឃាត់ឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ។
លោក បៃឌិន និយាយថា “ សហគមន៍អន្តរជាតិគួរតែរួមគ្នាក្នុងសម្លេងតែមួយដើម្បីដាក់សម្ពាធដល់យោធាភូមាឱ្យលះបង់អំណាចដែលពួកគេបានកាន់កាប់ជាបន្ទាន់” ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសភូមាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការបញ្ច្រាសនៃការរីកចម្រើននោះ នឹងធ្វើឲ្យអាមេរិកត្រូវពិនិត្យឡើងវិញជាបន្ទាន់។
សហរដ្ឋអាមេរិកនឹងក្រោកឈរឡើងដើម្បីប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងដែលកំពុងរងការវាយប្រហារ។
សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃចន្ទ (១ កុម្ភៈ) ក្រុមយោធាមីយ៉ាន់ម៉ា បានចូលទៅចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្តីមួយចំនួនទៀត ប៉ុន្មានម៉ោងមុនកិច្ចប្រជុំរដ្ឋសភាដំបូង សម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា។
.ក្រុមយោធាបាននិយាយថា ការចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី គឺដោយសារតែពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះ ហើយយោធាបានដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្នរយៈពេល១ឆ្នាំ មុននឹងប្រគល់អំណាចឲ្យទៅរដ្ឋាភិបាលស៊ីវិលវិញដើម្បីរៀបចំការបោះឆ្នោតជាថ្មី៕
0 Reviews:
Post a Comment