Friday, February 5, 2021

ឥណ្ឌា សម្រេច​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ចំនួន ១០ម៉ឺន​ដូស​ដល់​កម្ពុជា

 

ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជាបានប្រកាស​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ផ្តល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩ ចំនួន ១សែនដូស ដល់​ប្រទេស​កម្ពុជា​ក្នុង​ស្ថានភាព​បន្ទាន់ ឆ្លើយ​តប​ចំពោះ​សំណើរ​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅកាន់​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិន្រ្តា ម៉ូឌី។


តាមការ​បញ្ជាក់របស់​ស្ថានទូតឥណ្ឌា ការផ្គត់ផ្គង់វ៉ាក់សាំង​កូវីដ​១៩នោះ គឺត្រូវ​ធ្វើ​ឡើង​តាម​រយៈ​វិទ្យាស្ថាន​សេរ៉ូម នៃ​ប្រទេស​ឥណ្ឌា។

សូម​បញ្ជាក់ដែរថា វិទ្យាស្ថាន​សេរ៉ូម កន្លងទៅថ្មីៗនេះ បាន​សហការជាមួយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca ដើម្បី​ផលិតវ៉ាក់សាំង Covishield​ ៕



0 Reviews:

Post a Comment