ក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គេបានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសគុយវ៉េត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ មានវិជ្ជមានវីរុសកូវីដ១៩។
បច្ចុប្បន្នបុរសរូបនោះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃចំនួន៤នាក់ ក៏បានជាសះស្បើយពីជំងឺកូវីដ១៩ផងដែរ ដោយបច្ចុប្បន្ននៅសល់មនុស្ស ១៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
0 Reviews:
Post a Comment