Wednesday, February 3, 2021

វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស នឹង​មក​ដល់​កម្ពុជាចុងសប្តាហ៍នេះ


លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅថ្ងៃនេះ (៣ កុម្ភៈ) ថា  វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។

ថ្លែង​ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ លោក Wang Wentian បានបញ្ជាក់ថា "ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ-១៩ តែប្រទេសបានសម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺនដូសដល់ប្រទេសកម្ពុជាជាដំណាកកាលដំបូង ហើយតាមផែនការនៅចុងសប្តាហ៍នេះនឹងប្រើប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ"។

សូម​បញ្ជាក់ថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន១លានដូស៕



0 Reviews:

Post a Comment