Friday, February 26, 2021

ឃុំខ្លួន​យុវជន​ម្នាក់នៅខេត្តព្រះវិហារ ករណីទន្រ្ទានដីព្រៃរបស់រដ្ឋ​, មន្រ្តីបរិស្ថានថា ករណីនេះមានអ្នកមានអំណាចមានលុយនៅពីក្រោយ ---

យុវជន​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្តព្រះវិហារ​សម្រេច​ធ្វើ​ការឃុំ​ខ្លួន ពាក់ព័ន្ធនឹង​ករណី​កាប់រុករានដីរដ្ឋយកទៅធ្វើជា​កម្មសិទ្ធិ នៅចំណុចដែនព្រៃការពារធម្មជាតិប្រាសាទតាម៉ៅក្នុងភូមិរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥កុម្ភៈ។

លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុកថា ការកាប់រានដីព្រៃរដ្ឋនោះត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀត និងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរបស់រដ្ឋនេះផងដែរ។


យ៉ាងណាក៏ដោយ ពេលនេះ តុលាការ​បានសម្រេច​ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះ ឆុង ផាន់ អាយុ១៩ឆ្នាំ ដោយ​ចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕



0 Reviews:

Post a Comment