Monday, February 1, 2021

សម្តេចតេជោបញ្ជាក់ថា ចំណូលពីការលក់ប្រេង មិនជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាទេ

 

នៅព្រឹក​ថ្ងៃទី១ កុម្ភៈ ក្នុង​ឱកាស​ចូលរួមពិធី​បើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់ខែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជាបាន​បញ្ជាក់ថា ចំណូលពី​ការ​លក់ប្រេង​របស់​កម្ពុជា គឺមិន​ជះ​ឥទ្ធិពល​លើសេដ្ឋកិច្ច​របស់​កម្ពុជាបច្ចុប្បន្ន​នោះទេ។

សម្តេចតេជោបានលើកឡើង តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ រយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល។ តាមការវាយតម្លៃ កម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧ពាន់ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ វាមិនទាន់ជះឥទ្ធិពល​ទៅលើផ្នែក​សេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយវាជាការចាប់ផ្តើមមួយដ៏ល្អនៃឧស្សាហកម្មប្រេង និង​ឧស្ម័ននៅកម្ពុជា។

សម្តេចបញ្ជាក់ទៀតថា ចំណូលពីប្រេងនេះ គឺមិនស្មើនឹងតម្លៃទិដ្ឋាការដែលកម្ពុជាទទួលបានពីភ្ញៀវទេសចរ​ចំនួន១លាននាក់ ខណៈ​កាលឆ្នាំមិនទាន់ផ្ទុះកូវីដ​១៩ កម្ពុជាទទួលបាន​ភ្ញៀវទេសចររហូត​ដល់​ទៅ ៦លាននាក់ឯណោះ៕




0 Reviews:

Post a Comment