គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចាត់ឲ្យមន្រ្តីក្រសួងមហាផ្ទៃចំនួន៦រូប ចុះធ្វើការស្រាវជ្រាវចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីនគរបាលនៅខេត្តតាកែវ ដែលបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងនគរបាលខេត្តតាកែវ ពាក់ព័ន្ធនឹងអំពើពុករលួយចាប់មនុស្សជម្រិតទារប្រាក់។
តាមពាក្យបណ្តឹងនោះថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃកក្នុងការបង្ក្រាបបទល្មើសទេ គឺមានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតទារប្រាក់ចំនួន ២០ម៉ឺនដុល្លារ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនជាតិវៀតណាមចំនួនបីនាក់ និងជនជាតិខ្មែរចំនួនីរនាក់ ជម្រិតទារប្រាក់ ១០ម៉ឺនដុល្លារនិងបានដកហូតយកខ្សែដៃ និងខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គិល ជាអ្នកបកប្រែ។ លុះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ជនរងគ្រោះចំនួនពីរនាក់ បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុនៃក្រសួងការពារជាតិក្នុងគោលបំណងទាមទារឲ្យអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជានខ្ពស់ខាងលើ និងទាមទារយកសម្ភារដែលបានដកហូតពីជនរងគ្រោះដែលជាអ្នកវិនិយោគិនវៀតណាមត្រឡប់មកវិញ។
ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវមួយរូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារទៅប្រគល់ជូនជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។ ករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហោះលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង មកសាកសួរពីដំណើររឿងបង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ៕
0 Reviews:
Post a Comment