Friday, January 29, 2021

មហាវិថីឈ្នះ ឈ្នះ នឹង​បិទ​មួយព្រឹកនៅថ្ងៃទី១ កុម្ភៈ


នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២១ខាងមុខនេះ កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពី​ផ្លូវជាតិលេខ៦ រហូត​ដល់​ស្ពានព្រែកព្នៅ នឹង​ត្រូវ​ផ្អាក​ការ​ធ្វើចរាចរណ៍​មួយ​ព្រឹក ដើម្បី​រៀបចំពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់ខែង និង​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការ​មន ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា។



0 Reviews:

Post a Comment