Tuesday, January 12, 2021

បុរស​ដែលដកកាំភ្លើង ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍ និងអះអាងថាខ្លួនជាមន្រ្តីអាវុធហត្ថនោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ ---

 

តាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​បាន​ឲ្យដឹងថា បុរស​ដែល​ដក​កាំភ្លើង និង​បានអះអាង​ថាខ្លួនជាមន្រ្តីអាវុធហត្ថ និង ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោយ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍​នៅ​ចំណុច​ម្តុំ​ផ្សារ​ថ្មី ក្នុង​សង្កាត់​ផ្សារ​ថ្មីទី១ ខណ្ឌ​ដូនពេញ​ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួនហើយ​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ និង​សម្រប​សម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាង​អយ្យ​ការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ។

បើតាម​ការ​បញ្ជាក់របស់​លោក អេង ហ៊ី បុរស​រូបនោះ មិន​មែនជា​មន្រ្តីកងរាជអាវុធហត្ថនោះទេ ដោយ​គាត់មានឈ្មោះ សុខ ណាម៉ាលីដូ អាយុ​២៨ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ មានទីលំនៅ​ផ្ទះលេខ ១២អឺសូន្យ ផ្លូវ​លេខ ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕





0 Reviews:

Post a Comment