Wednesday, January 13, 2021

រាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានឡើយ ---

តាមរយៈ​សារលិខិត ផ្ញើជូនអ្នក​សារ​ព័ត៌មានជាតិ និង​អន្តរជាតិ សម្រាប់​ឱកាស នៃពិធីជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​លើកទី៥ ដែល​គ្រោង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១នេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល​បានផ្តល់មេធាវីស្ម័គ្រចិត្ត ដើម្បីការពារ​អ្នកសារព័ត៌មាន ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​មិ​នអត់ឱនដល់អ្នក​សារ​ព័ត៌មានដែលបំពានច្បាប់ មិន​គោរព​វិជ្ជាជីវៈ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត ជ្រក​ក្រោមស្លាក​សារ​ព័ត៌មាន បំរើ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមឡើយ។


សម្តេចថា ជំងឺកូវីដ​១៩ ជាជំងឺឆ្លង​ដ៏​កាចសាហាវ ប៉ុន្តែការ​ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវា​កាច​សាហាវឆ្លងលឿនជាង​ការ​ឆ្លង​រីករាលដាល នៃជំងឺកូវីដ​១៩​ទៅទៀត ដែលទាមទារ​ឲ្យ​រាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្ត​របស់ប្រជាជន​ និង​ការ​ថែរក្សាសុខសន្តិភាព ការ​អភិវឌ្ឍ​នៅ​កម្ពុជា។


ជាមួយគ្នា​នេះ​ដែរ សម្តេចតេជោ​ ក៏​បានធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តង​ទៀត ដល់​ស្ថាប័នសារព័ត៌មាន និង​អ្នក​សារ​ព័ត៌មានទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូីដ​១៩, ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មានអប់រំ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹងច្បាស់ និង​ចូលរួម​ប្រឆាំងទប់ស្កាត់ លុប​បំបាត់​ការ​ឆ្លង​រីករាល​ដាល នៃជំងឺកូវីដ​១៩ដែលអាច​ឆ្លង​ក្នុង​សហគមន៍។


ក្នុងនោះ​​អ្នក​សារ​ព័ត៌មាន ក៏ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំងនឹង​ព័ត៌មានក្លែងក្លាយ ដោយ​ធ្វើការ​ផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និង​បំផ្លាញ​ចោល​ព័ត៌មានក្លែង​ក្លាយ​ដែល​បំពុល​បរិយាកាសសង្គម និង​បង្រឹងសមត្ថភាព​ខាងវិជ្ជាជីវៈ និង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ជំនាន់ថ្មី ព្រមទាំង​ចេះ​បន្សាំខ្លួន​​ក្នុង​ការ​រស់នៅ និង​ការ​បំពេញ​ការងារ​តាម​គន្លងថ្មី ដើម្បីការពារ និង​ទប់ស្កាត់​ជំងឺ​រាតត្បាតផ្សេងទៀត ដែលអាច​កើត​មាន​នៅពេលអនាគត





0 Reviews:

Post a Comment