តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ម្សិលមិញ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង ស្ថិតនៅភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួស ក្នុងនោះមាន ឈ្មោះ ផាត់ ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មេការ និងឈ្មោះ ជា សុខខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដំឡើងទ្វារ ។
អគ្គិភ័យនេះបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ក្រោយពីមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ ខេត្តកណ្តាល ស្រុកកៀនស្វាយ និងក្រុមហ៊ុនមួយចំនួន ដោយប្រើប្រាស់រថយន្តសរុបចំនួន៣៤គ្រឿង។
ក្នុងនោះ អគ្គិភ័យក៏បានធ្វើឲ្យខូចខាតសម្ភារៈម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង សម្ភារៈនៅក្នុងឃ្លាំងមួយចំនួនធំទៀត និងឃ្លាំងទំហំ៥ម៉ែត្រ x ៣០ម៉ែត្រ តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
0 Reviews:
Post a Comment