តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានរត់កាត់ព្រៃមកដល់ខេត្តរតនគិរី ក្រោយកាលពីថ្ងៃម្សិលមិញ ជនសង្ស័យបានបុកបារ៉ាស់សមត្ថកិច្ចនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី រួចបានរត់ចូលព្រៃ។
ប្រភពសមត្ថកិច្ចថា ក្រោយពីរត់ចូលព្រៃនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីរួចមក នៅព្រឹកមិញនេះ ជនសង្ស័យបានជិះរថយន្តដឹកដូងមួយគ្រឿង ចូលមកស្រុកលំផាត់ ខេត្តរតនគិរី តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែជនសង្ស័យដឹងខ្លួនមុន ក៏បានលោតចុះនៅពាក់កណ្តាលផ្លូវត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
យ៉ាងណាក៏ដោយ ពេលនេះ សមត្ថកិច្ចទាំង២ស្រុកកំពុងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យហើយ។
គួររំលឹកដែរថា កាលពីថ្ងៃម្សិលមិញ ជនសង្ស័យត្រូវបានគេរកប្រទះឃើញរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ហើយពេលនោះ សមត្ថកិច្ចបានដាក់បារ៉ាស់តាមផ្លូវ តែជនសង្ស័យបានបើកបុកបារ៉ាសសមត្ថកិច្ចនៅស្រុកកោះញែក រួចបើករត់ប្រមាណ១គីឡូម៉ែត្រ ហើយក៏ឈប់ចុះគេចខ្លួនទៅក្នុងព្រៃ ដោយទុកប្រពន្ធនិងកូននៅក្នុងរថយន្ត៕
0 Reviews:
Post a Comment