Monday, January 4, 2021

ប្រទះឃើញបុរស២នាក់​ដេក​ស្លាប់​នៅ​លើ​ផ្លូវ ក្នុងស្រុកស្រីស្នំ សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណីគ្រោះថ្នាក់ចរាចរណ៍ ---

 


សាកសពបុរសចំនួន​២​នាក់ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅលើ​ថ្នល់ ជាមួយនឹង​ម៉ូតូ កាលពីវេលាម៉ោង​ជិត១១យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បង្គោល​គី​​ឡូ​ម៉ែត្រ​លេខ​៣៨ តាមដងផ្លូវ​ជាតិ​លេខ​៦៨ ស្ថិតនៅ​ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។

ករណីនេះ ​សមត្ថកិច្ច​បាន​សន្និដ្ឋានជា​ជំហាន​ដំបូង​ថា អ្នកបើកបរ​ម៉ូតូ​អាចមាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បុក ជាមួយ​យានយន្ត​ផ្សេងៗ​ទៀត​ពីក្រោយ​ពីព្រោះ ព្រោះ​ឃើញ ក ម៉ូតូ​បាក់​។​


ម៉ូតូ​រងគ្រោះ​ខាងលើ​ម៉ាក ហុងដា ដ្រី​ម សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2014 ពាក់​ស្លាក​លេខ​ឧត្ដរមានជ័យ 1B-0914​ ដោយ​អ្នកបើកបរ​ឈ្មោះ ​យឹម ខេ​វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ធ្វើស្រែ នៅ​ភូមិ​ចម្ការចេក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​ (​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​)​ ស្លាប់​។ អ្នករួមដំណើរ​ឈ្មោះ​សក់ ណា​រី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ បើកបរ ត្រាក់ទ័រ (​ឈ្នួល​) មិន​ពាក់មួក​សុវត្ថិភាព​រស់​នៅ​ភូមិ​សំពៅ​លូន ឃុំ​ប្រាសាទ​ ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​ស្លាប់​)៕​





0 Reviews:

Post a Comment