ភ្នំពេញ - ដោយសារតែពេលខាងមុខនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនឹងប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី (H5N1) ដែលអាចចម្លងពីសត្វបសុបក្សីមួយចំនួន។
ដូច្នេះដើម្បីបង្ការការឆ្លងនេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី, នៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ ឬកន្លែងដែលគេដឹងថា មានវីរុសកំពុងចរាចរ, កុំបរិភោគសត្វបសុបក្សីឈឺ ឬងាប់ និងរាល់សត្វបសុបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិតឲ្យឆ្អិនល្អ។
0 Reviews:
Post a Comment