Monday, January 25, 2021

សម្តេចតេជោប្រកាសបន្ត​កាត់ប្រាក់បៀវត្ស​ ជួយ​ក្រសួងសុខាភិបាល​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ​១៩ ---

 

កាលពីឆ្នាំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បានប្រកាស​កាត់ប្រាក់បៀវត្ស​ទាំងអស់របស់សម្តេច​ចំនួន៧ខែ ដែលមានទឹកប្រាក់សរុបចំនួនជាង ៦៣លានរៀល​ជូនដល់ក្រសួងសុខាភិបាល ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩នោះ នៅថ្ងៃនេះ សម្តេចតេជោបានប្រកាស​បន្ត​កាត់ប្រាក់បៀវត្ស​របស់សម្តេចរយៈ​ពេល​៧ខែទៀត ជូនដល់ក្រសួងសុខាភិបាល ដោយ​ចាប់ពីខែកុម្ភៈ ឆ្នាំ​២០២១ ដល់ខែសីហា ឆ្នាំ​២០២១។


សូមបញ្ជាក់ថា ប្រាក់បៀវត្សរបស់សម្តេចតេជោ​មាន​ចំនួន ១០លានរៀលក្នុង​ខែ ហើយ​ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ ដោយ​នៅ​សល់ ៩.០៩០០.០០០រៀល/ខែ ដូច្នេះ​សរុប៧ខែ គឺមាន​ចំនួន៦៣.៦៣៩.០០០រៀល៕

0 Reviews:

Post a Comment