តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមិញ មានយានយន្តគ្រប់ប្រភេទចំនួន ៦៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៣៧គ្រឿង ត្រូវបានផាកពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍។
ដោយឡែកក្នុងរយៈពេល១៨ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី១៨ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៥៣៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,២៥៥គ្រឿង។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៨ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
0 Reviews:
Post a Comment