Tuesday, January 26, 2021

ACU បង្ហាញលទ្ធផល នៃ​ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុ

តាមសេចក្តីជូនដំណឹង​របស់​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញ​ផ្សាយ​កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា គិត​មក​ទល់ពេលនេះ ខ្លយន​ទទួល​បានឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល សរុប​ចំនួន ២៤,៣៧២ច្បាប់ហើយ។

ក្នុងនោះមានមន្រ្តីពី​ក្រសួងស្ថាប័ន​មាន​ចំនួន១១ និង​រាជធានីខេត្ត​មាន​ចំនួន ១៦។

ACU បាន​បញ្ជាក់ថា ខ្លួន​នៅបន្ត​រង់ចាំ​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​រយៈ​ពេល ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​មិន​ឈប់សម្រាក​ថ្ងៃសៅរ៍ អាទិត្យ និង​ថ្ងៃបុណ្យ​ឡើយ ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។

សូម​បញ្ជាក់ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ដែលនឹងធ្វើនៅក្នុងឆ្នាំ​២០២១នេះ គឺផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២១៕





0 Reviews:

Post a Comment