Thursday, December 24, 2020

ក្រសួងបរិស្ថាន​ផ្តើម​អនុវត្ត​គម្រោងប្លាស្ទិកដូរយកអង្ករ ដើម្បីការពារបរិស្ថាននិងជីវៈចម្រុះនៅបឹងទន្លេសាប


ដើម្បីការពារបរិស្ថានតាមបឹងទន្លេសាប និងពិសេសជួយការពារជីវចម្រុះ ក្រសួងបរិស្ថាន បានសហការជាមួយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬស្សី បាន​បង្កើត​គម្រោង​យក​ប្លាស្ទិក​ដូរ​យកអង្ករ និង​របស់បរិភោគ ដោយ​អនុវត្ត​ជាមួយ​នឹង​សហគមន៍​នានា​ដែល​កំពុង​រស់​នៅ​ក្នុង​បឹងទន្លេសាប។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យ​ដឹងថា គម្រោងអង្ករដូរយកប្លាស្ទិកនេះ គឺធ្វើ​ឡើង​ក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈច​ម្រុះក្នុងបឹងទន្លេសាបជាពិសេសមច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។

ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះ ពលរដ្ឋដែលរើសប្លាស្ទិក៥គីឡូក្រាម ពួកគាត់អាចដូរអង្ករបាន១០គីឡូក្រាម។

លោក នេត្រ​ ភក្រ្តា បានបញ្ជាក់ថា “ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះ គឺមួយផ្នែកនឹងយកទៅឱ្យគេផលិតឥដ្ឋសំណង់, ព្រោះថា ការដុតសំណល់ប្លាស្ទិកផ្សេងវានឹងនាំឲ្យ​បំពុលបរិយាកាស”។

សូម​បញ្ជាក់ថា ក្នុងមួយឆ្នាំៗមានថង់ប្លាស្ទិករាប់សិបថង់បានហូរពីបឹងសៀមរាបចាក់ចូលទៅបឹងទន្លេសាប, ក្នុងនោះ​កាលពីឆ្នាំ២០១៩កន្លងទៅមា




នថង់ចំនួនជាង៤ពាន់ការ៉ុងត្រូវបានប្រមូលចេញពីបឹងទន្លេសាប៕

0 Reviews:

Post a Comment