យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា នៅថ្ងៃនេះ ពុំមានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ គឺមានតែករណីជាសះស្បើយចំនួន ២នាក់។
មនុស្សចំនួន២នាក់ដែលទើបជាសះស្បើយពីជំងឺកូវីដ១៩នេះ មានម្នាក់ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺស្រ្តីអាយុ ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម្នាក់ទៀត គឺជាអ្នកដំណើរចូលមកកម្ពុជា គឺបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
0 Reviews:
Post a Comment