ប្រជាពលរដ្ឋបានរាយការណ៍មកថា មានការដាំបង្គោលដែកនិងច្រវាក់ ព័ទ្ធជុំវិញបរិវេណ មន្ទីរពេទ្យជប៉ុន ដែលជាការរំលោភលើចិញ្ចើមផ្លូវសាធារៈ សម្រាប់អ្នកថ្មើរជើង ។
ក្រោយទទួលបានព័ត៌មាននេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាព ចុះមានវិធានការជាបន្ទាន់។
យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់និងដកបង្គោលដែកទាំងអស់ចេញវិញ ។
ជាមួយគ្នានេះ អាជ្ញាធរ តម្រូវអោយខាងមន្ទីរពេទ្យជប៉ុន ត្រូវធ្វើការដាំបង្គោលរៀបចំសាជាថ្មី ដោយមានការទុកមួយភាគបីនៃផ្លូវសម្រាប់ថ្មើរជើងដល់ប្រជាពលរដ្ឋ ៕
0 Reviews:
Post a Comment