Monday, December 7, 2020

សម្តេចតេជោ ៖ សរុបថវិកាដែលសប្បុរសជនចូលរួមទិញវ៉ាក់សាំងកូវីដ១៩ រហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកហើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​លើទំព័រហ្វេស​ប៊ុក​នៅមុននេះថា បន្ទាប់ពីសម្តេច​បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលគិត​មក​ទល់ពេលនេះ សរុបថវិកាដែលសប្បុរសជនចូលរួម មាន​រហូតដល់ជាង១៨លានដុល្លារអាមេរិកហើយ។


សម្តេចតេជោបាន​បញ្ជាក់ថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថា ចូលនៅកន្លែងណា និងតាមរបៀបណា? ដូច្នេះ សម្តេចនឹងចាត់ចែងតាមច្រកពីរគឺ៖


១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​បាន​បញ្ជាក់ដែរថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឲ្យ​បានត្រឹមត្រូវ ដើម្បីឲ្យ​សម្តេច​បានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ៕

0 Reviews:

Post a Comment