Sunday, December 13, 2020

ឃាត់ខ្លួនមនុស្ស​២នាក់ ក្រោយ​រាវរកវត្ថុបុរាណនៅបរិវេណខាងត្បូងប្រាសាទព្រះខ័ន


កម្លាំងនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០កន្លងទៅនេះ បានឃាត់ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ក្រោយ​ពី​បានមករាវរកវត្ថុបុរាណ នៅបរិវេណខាងត្បូង ប្រាសាទព្រះខ័ន។


ជនសង្ស័យទាំង​នោះ​ត្រូវបាន​បញ្ជាក់ថា៖ ១.ឈ្មោះ កេន សារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មុខរបរ ធ្វើស្រែ ។ ២.ឈ្មោះ យ៉េន ស្រេន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។ ៣.ឈ្មោះភ័ក្រ្ត (រត់គេចខ្លួន) និង ៤.ឈ្មោះ ភាន់ រស់នៅស្មាច់ (រត់គេចខ្លួន) ។ ជិះ ម៉ូតូ ឌុប ចូលធ្វើ សកម្មភាព ។


ដោយ​ឡែក​វត្ថុតាងដែល​រកឃើញ​ រួមមាន ៖ ម៉ាស៊ីន រាវ ២គ្រឿង ទូរស័ព្ទ ម៉ាកoppo ពណ៌ ខ្មៅ១ កាំបិត ចំពុះទុង២ តាសេះ១ ថ្ម ម៉ាស៊ីន ១គ្រាប់ កាបូបស្ពាយ ពណ៌ ខ្មៅ ១ ក្នុងកាបូបមាន ធូបមូស១ប្រអប់ អាវរងារដៃវែងពណ៌ ខ្មៅ ១ ស្រោម ទូរស័ព្ទ ១ និង ក្រម៉ា ពោះគោ១ ។


ជនសង្ស័យ និងវត្ថុតាង ត្រូវ​បាន​ព្រះរាជអាជ្ញាបញ្ជាឲ្យ​ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ តាមច្បាប់៕


0 Reviews:

Post a Comment