Thursday, December 24, 2020

យុវជនទើបត្រឡប់មកពីប្រទេសថៃ លោតចេញពីឡាន គេច​មិន​ធ្វើចត្តាឡីស័ក

 

តាមសេចក្តីរាយការណ៍ថា មាន​ពលរដ្ឋខ្មែរម្នាក់ដែលទើបត្រឡប់មកពីថៃ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែល​ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេលដល់ក្លោងទ្វារចូលក៏លោតចេញពីឡានរត់គេចខ្លួនតែម្តងទៅ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និង​រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ​"រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វេីចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរកគាត់ហេីយ" ។

បើតាមសេចក្តីរាយការណ៍ថា ពលរដ្ឋដែលលោតពីឡានមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

0 Reviews:

Post a Comment