Monday, December 21, 2020

ក្រសួងសុខាភិបាលថា ថ្ងៃនេះ​ពុំ​មាន​ករណីឆ្លង​វីរុសកូវីដ​១៩ថ្មីទេ គឺមានតែជាសះស្បើយ​២នាក់


តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២០នេះបាន​បង្ហាញថា កម្ពុជា​មិន​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មីទេ គឺមានតែករណីជាសះស្បើយ​ចំនួន ២នាក់។

អ្នកដែលបានជាសះស្បើយ​ទាំង​២នាក់នោះ ម្នាក់គឺជាអ្នកជំងឺក្នុងព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា និង​ម្នាក់ទៀត គឺជាអ្នក​ដំណើរ​ចូល​មក​កម្ពុជា ដែល​មិន​ពាក់ព័ន្ធទៅនឹង​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា។



0 Reviews:

Post a Comment