Tuesday, December 15, 2020

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ​៣នាក់ ក្នុងនោះមានពីរនាក់ជាករណីនាំចូល និងកុមារាម្នាក់ជាប់ទាក់ទិននឹងព្រឹត្តិការណ៍សហគម៍ ២៨វិច្ឆិកា ---

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៣នាក់ ក្នុងនោះមានពីរនាក់ជាករណីនាំចូល និងកុមារាម្នាក់ទៀត ជាប់ទាក់ទិននឹងព្រឹត្តិការណ៍សហគម៍ ២៨វិច្ឆិកា និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់​។


ករណីវិជ្ជមានខាងលើមាន៖ ១. ស្ត្រី​ជនជាតិ​ខ្មែរ​-អាមេរិក​អាយុ ៦៦ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​អ្នកដំណើរ​មកពី​សហរដ្ឋអាមេរិក​ ដោយបន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៣ ខែធ្នូ ​ឆ្នាំ២០២០។


២. ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ៣៤ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​អ្នក​ដំណើរ​មកពី​ប្រទេស​ជប៉ុន​ ដោយបន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៣ ខែធ្នូ ​ឆ្នាំ២០២០។

ដោយឡែកទី៣. ជាកុមារា​ជនជាតិ​ខ្មែរ​អាយុ ១ឆ្នាំ​ ដែលជាប់ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​រាជ​ធានី​ភ្នំពេញ ។

កុមារាខាងលើ ​ជា​កូនរបស់​ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣០ ឆ្នាំ​ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៦២ករណី ក្នុងនោះអ្នកជំងឺ៣១២ បានជាសះស្បើយ៕





0 Reviews:

Post a Comment