Thursday, December 10, 2020

ពិព័រណ៍​សៀវភៅឆ្នាំនេះ ធ្វើ​ឡើង​តាម​ប្រព័ន្ធអ៊ីនធឺណេត ក្រោម​ប្រធានបទ “សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ” ---

 

ដោយមានការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា ពិព័រណ៍សៀវភៅសម្រាប់ឆ្នាំនេះ នឹងធ្វើ​ឡើង​តាមប្រព័ន្ធអ៊ិនធឺណិត ក្រោមប្រធានបទ “សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ” ដោយ​ប្រារព្ធធ្វើ​ឡើងរយៈពេញមួយសប្ដាហ៍ទី២នៃខែធ្នូ (គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០)។


ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំដែលតែងតែប្រារព្ធធ្វើឡើងនៅបណ្ណាល័យជាតិ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទៅលើសៀវភៅជាភាសាខ្មែរនិងបរទេស លើកកម្ពស់ឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា ព្រមទាំងគាំទ្រដល់អ្នកនិពន្ធនិងអ្នកគូរគំនូរជនជាតិខ្មែរ រួមជាមួយនឹងការបណ្តុះក្ដីស្រឡាញ់ ទម្លាប់នៃការអានក្នុងចំណោមប្រជាជនកម្ពុជាគ្រប់វ័យ និងដើម្បីជំរុញចំណង់ចំណូលចិត្តក្នុងការសរសេរដល់យុវជនជំនាន់ក្រោយ។

សម្រាប់ឆ្នាំនេះ គណ:កម្មការបាន​សម្រេចយកសប្តាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២០ ជា”សប្តាហ៍សៀវភៅ” ជាមួយព្រឹត្តិការណ៍និងសកម្មភាពមួយចំនួនដែលនឹងត្រូវរៀបចំឡើងជាលក្ខណ:អនឡាញ គឺជារយៈសន្មតមួយ ដើម្បីឧទ្ទិសដល់សៀវភៅក្នុងបរិបទមួយ ដែលយើងមិនអាចរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិបាន ដោយមានការគំរាមកំហែងពីកូវីដ។

សកម្មភាពមួយចំនួននឹងត្រូវ​គេ​រៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវីអ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅនិងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។

លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណេះសំណាលជាមួយនឹងវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញចូលរួមតាមរយ:កម្មវិធី Zoom


0 Reviews:

Post a Comment