Sunday, November 1, 2020

បែកធ្លាយរឿងលោកសង្ឃឆាន់ស្រីក្នុងកត់

 



(កណ្តាល) ថ្មីៗនេះបែកធ្លាយរឿងលោកសង្ឃមានស្រីរហូតដល់មានកាប្ដឹងផ្ដល់គ្នាទៀតផងលោកសង្ឃដែរត្រូវគេប្ដឹងមានឈ្មោះអែមអឿងស្នាក់នៅក្នុងវត្តពិសីជីរ័ត្ន(ហៅវត្តទួលស្លែង)ដែលស្ថិតនៅក្នុងភូមិទួលចាន់ ឃុំលើកដែកស្រុកកោះធំខេត្តកណ្តាល។ 

បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹង

ថាគាត់មានឈ្មោះម៉ីវដ្ឋាជាស្រីម៉េម៉ាយកូនបីសាច់សខ្ចីត្រូវប្តីស្លាប់ចោលដែលមានស្រុកកំណើតនៅខេត្តតាកែវ បានមករស់នៅក្បែររបងវត្តដោយសង់ខ្ទមលក់អ៊ីវ៉ាន់ចាប់ហ៊ួយបន្តិបន្តួចដើម្បីចិញ្ចឹមកូនឲ្យបានរៀនសូត្រនិងគេ

ពេលនោះលោកអន្ទិតអែមអឿងដែលគង់ក្នុងវត្តទួលស្លែងក៏បានមកទិញឥវ៉ាន់ទាំងព្រឹកទាំងល្ងាចជារៀងរាល់ថ្ងៃក៏មានចិត្តស្រលាញ់គាត់ជាស្រីមេម៉ាយមានកូនបីនាក់ដែលនៅមានសម្រស់ស្រស់ស្អាតសាច់សខ្ចីពេលនោះគាត់ក៏បានសួរអន្ទិតអែមអៀងថាបើស្រលាញ់ខ្ញុំកុំធ្វើបាបខ្ញុំ ព្រោះខ្ញុំកំសត់ណាស់ពេលនោះលោកអែមអៀងក៏ឆ្លើយថាស្រលាញ់ពេលនោះអ្នកស្រីបានសួរលោកបន្តទៀតថាចុះបើបងស្រីរបស់លោកមិនពេញខ្ញុំលោកសង្ឃបានឆ្លើយថាមិនសំខាន់ទេបងប្អូនសុំខាន់មនុស្សដែលអាគ្មាស្រលាញ់ពីព្រោះអាគ្មាជាអ្នកដេកអោប។


ចាប់ពីពេលនោះមកទំនាក់ទំនងកាន់តែជៀលជ្រៅទៅៗរហូតដល់បានកូនទីមួយនៅក្នុងឆ្នាំ២០១០កូនទីពីនៅឆ្នាំ២០១១និងកូនទីបីនៅឆ្នាំ២០១៣ អ្នកស្រីសូមបញ្ចាក់ផងដែថាកូននេះពុំបានទុក្ខនៅទេ ដោលោកសង្ឃអែមអៀងបានឲ្យលុយចំនួន២០ម៉ឺនរៀលទៅយកកូនចេញ។


នៅពេលថ្មីៗនេះអ្នកស្រីម៉ីវដ្ឋាកើតទុកមិនសុខចិត្តរឿងលោកសង្ឃអែមអៀងមានស្រីផ្សេងទៀតបោះបង់គាត់ចោល អ្នកស្រីបានលើកឡើងថាគាត់បានទៅដាក់ពាក្យបន្តឹងនៅសាលាឃុំលើកដែកដែរប៉ុន្តែមិនមានដុំណោះស្រាយ បើតាមសំដីរបស់លោកព្រុំស៊ាមមេឃុំលើកដែកបានឲ្យដឹងថាគាត់បានបញ្ជូនសំនុំរឿងទៅកាន់សាលាស្រុកហើយនិងប្រធានកាយាល័យអនុគណររួចរាល់ហើយ បើតាមសង្ឃដិកការរបស់អនុគណស្រុកកោះធំដែលគង់នៅក្នុងវត្តកោះធំបានមានសង្ឃដីកាថារឿងផ្ទាល់ខ្លួនរបស់លោក អាឆ្មាមិនលូកដៃទេ ទុកឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការចុះ។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញវត្តក៏ដូចជានៅក្នុងភូមិទួលចាន់ទាំងមូលបានលើកឡើងថាលោកសង្ឃកំហូចអែមអឿនប្រារាលជិកហើយហេតុអ្វីគណះកម្មការក៏ដូចជាលោកអាចារ្យនៅក្នុងវត្តមិនព្រមចាប់លោកសឹកនិងបណ្ដេញចេញពីវត្ត ទុកឱ្យខូចវត្តនិងខូចព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៅវិញ។



0 Reviews:

Post a Comment