មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ និស្សិតកម្ពុជាចំនួន ១២៨នាក់ ដែលបញ្ចប់ការសិក្សាខាងជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល ហើយពិបាកក្នុងការធ្វើដំណើរត្រឡប់មកប្រទេសវិញ ព្រោះតែវិបត្តិកូវីដ១៩នោះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីអ៊ីស្រាអែល មកកម្ពុជា។
ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ យន្តហោះនោះនឹងដឹកនិស្សិតកម្ពុជាខាងជំនាញកសិកម្មចំនួន ២៥០នាក់ ត្រឡប់ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញ៕
0 Reviews:
Post a Comment