រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២០ វិច្ឆិកា ម្សិលមិញនេះ បានប្រកាសធ្វើការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែតុលា ឆ្នាំ២០២០ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសំរាមសម្រាប់ខែកញ្ញា និងខែមុនៗ រដ្ឋបាលរាជធានីភ្នំពេញបានកត់ត្រាជាបំណុលរួចហើយ។
តាមសេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ខ្លួនបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពលរដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំណត់។
ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕
0 Reviews:
Post a Comment