Monday, November 23, 2020

ចិនផ្តល់សម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ


កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ ក្រសួងបរិស្ថានបានទទួលសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ដែល​ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិនក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។

សម្ភារៈ​ទាំងនោះ​រួម​មាន ១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង, ២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ, ៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង។ បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ:។

សូម​បញ្ជាក់ថា ជំនួយជាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន៕




0 Reviews:

Post a Comment