តិកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាតឈានចូលថ្ងៃទី៩ វិច្ឆិកានេះ មានរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ក្រោយពីបុរសជាឪពុកចុងម្នាក់បានយកកាំបិតប៉័ងតោមកអារកកូនអាយុ៣ឆ្នាំបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចបន្ទប់ជួលម្តុំខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃក្នុងអំពើឃាតកម្មនេះ គឺមានឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរកម្មករសំណង់ និងមានស្រុកកំណេីត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកកុមាររងគ្រោះ មានឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ។
តាមសម្តីម្តាយកុមាររងគ្រោះបានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបោកខោអាវ ស្រាប់តែលឺសំឡេងកូនស្រែក ពេលនោះខ្លួនក៏ស្ទុះមកមើល ក៏ឃើញប្តីរបស់ខ្លួនកំពុងកាន់កាំបិតអារកកូនដោយដេកផ្កាប់មុខនៅលើគ្រែ ពេលនោះខ្លួនក៏ស្រែកឲ្យគេជួយ និងយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប តែកូនបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
ចំណែកជនសង្ស័យក្រោយអារកកូនរួចហើយ ក៏បានជិះកង់រត់គេចខ្លួន តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារឃាត់ខ្លួនបាន រួចនាំយកទៅសួរចម្លើយ តែជនសង្ស័យបានឆ្លើយវង្វេងវង្វាន់ ព្រោះតែក្នុងខ្លួនមានសារធាតុញៀន៕
0 Reviews:
Post a Comment