តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះបានឲ្យដឹងថា មានមនុស្សចំនួន៣នាក់ ដែលជាជនជាតិប៉ាគីស្ថាន១នាក់ និងជនជាតិខ្មែរ២នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយគ្មានករណីឆ្លងថ្មីនោះទេ។
មនុស្សទាំង៣ដែលជាសះស្បើយពីជំងឺកូវីដ១៩នោះ៖
១.បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
២.បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិទំនប់ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ពួកគេទាំងពីរនាក់បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០៕
0 Reviews:
Post a Comment