Wednesday, November 25, 2020

ថៃបន្តដាក់ប្រទេស​ក្នុង​គ្រាអាសន្នរហូត​ដល់ថ្ងៃទី១៥ មករា ឆ្នាំ​២០២១ ---


ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់​ដែល​កំពុង​ស្នាក់​នៅ​សិក្សា និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃថា រាជរដ្ឋាភិបាលថៃ​បាន​ប្រកាស​បន្ត​ដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១ទៀត ដើម្បីបន្ត​ទប់ស្កាត់ និង​ការពារ​ការ​រីករាលដាល នៃជំងឺកូវីដ​១៩​ក្នុង​ប្រទេសថៃ។

ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការថែមទៀត ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាលថៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធិ​ភាពខ្ពស់ ព្រមទាំង​រក្សា​សុខាភាព​អនាម័យ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីករាល​ដាល នៃជំងឺកូវីដ​១៩បន្តទៀត៕



0 Reviews:

Post a Comment