៊
កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ មានពលរដ្ឋខ្មែរចំនួន៣នាក់ ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួននៅក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនសុី ស្រុកបររ៉ៃ ខេត្តត្រាត ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ពេលពួកគេកំពុងធ្វើសកម្មភាពកាប់ព្រៃឈើ ប្រុងនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា។
ពលរដ្ឋខ្មែរ៣នាក់ដែលត្រូវបានថៃឃាត់ខ្លួននោះ ត្រូវបានបញ្ជាក់ថា ១.មានឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ ៣. ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។ ពួកគេទាំង ៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕
0 Reviews:
Post a Comment