ជនជាតិចិនចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញ ក្រោយពីពួកគេបានធ្វើសកម្មភាពចូលគាស់ផ្ទះអាជីវករខ្មែរម្នាក់នៅចំណុចបុរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីលួចទ្រព្យសម្បត្តិ។
នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតនូវវត្ថុតាងរួមមាន៖ រថយន្តចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ៧គ្រឿង, ដែកគាស់ចំនួន ២ដើម, កិច្ចសន្យាជួលផ្ទះចំនួន ១ច្បាប់, ប្រាក់ ចំនួន ១០៦.០០០រៀល និង១.៧១០ដុល្លារ, កាតធនាគារចំនួន ៩សន្លឹក, កាតសម្គាល់ខ្លួន ចំនួន ៥សន្លឹក, ប័ណ្ណបើកបរចំនួន ១សន្លឹក, ប័ណ្ណសម្គាល់យានយន្តចំនួន ១សន្លឹក, កាតផ្សេងៗចំនួន ៩សន្លឹក, លិខិតឆ្លងដែនជនជាតិចិនចំនួន ២ក្បាល, ស្រោមដៃក្រណាត់ចំនួន ១គូរ, នាឡិកាដៃចំនួន ១គ្រឿង, សោរថយន្តLANDCRUISERចំនួន ១, កាំបិតប៉័ងតោចំនួន ១, មួកចំនួន ៣, ដុំGPS ពណ៌ខ្មៅចំនួន ១, សោបន្ទប់ចំនួន ១, ម៉ូតូម៉ាកAIR BLADEចំនួន ១គ្រឿង, ទួរណឺវិស ចំនួន ១, ដំបងរលាស់ចំនួន ១ដើម, កាំបិតស្នៀតចំនួន ៣, ដំបងឆក់ចំនួន ១ដើម, ម្សៅសថ្លាចំនួន ២កញ្ចប់តូច។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សម្ភារៈដែលបានបាត់បង់ដោយសារសកម្មភាពលួចគាស់ផ្ទះនោះ រួមមាន៖ បន្តោងខ្សែកពេជ្រ ចំនួន ៣, ចិញ្ចៀនពេជ្រចំនួន ៣វង់, ក្រវិលពេជ្រចំនួន ៤គូរ, កងដៃពេជ្រចំនួន ១, ត្បូងចម្រុះចំនួន ២៥គ្រាប់, ចិញ្ចៀនមាសចំនួន ១ វង់, ក្រវិលមាសចំនួន ១គូរ, ក្រវិលផ្លាទីន ចំនួន ៨គូរ, ខ្សែកផ្លាទីនចំនួន ៧ខ្សែ, កងដៃផ្លាទីនចំនួន ៧កង(១ឈុត), ខ្សែដៃផ្លាទីន ចំនួន ៤ខ្សែ, ប្រាក់ចំនួន ៥០០ដុល្លារ, និងសម្ភារមានតម្លៃមួយចំនួនទៀត។
យ៉ាងណាក៏ដោយ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបាននាំយកទៅកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
0 Reviews:
Post a Comment