Monday, November 16, 2020

កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ខ្ពស់ពី​ប្រទេស​ចិន ធ្វើ​ឲ្យ​តំបន់ខ្លះ​ចុះ​ត្រជាក់ ---

 


ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល នៃ​សម្ពាធ​ខ្ពស់​ពីភាគ​ខាង​ជើង (ប្រទេស​ចិន) ព្រមទាំង​ខ្យល់​មូសុងឦសាន​ខ្សោយ​ផងដែរ ដែលស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួននឹង​ចុះ​ត្រជាក់​ដល់ ២១​អង្សាសេ។

តាម​ការ​បញ្ជាក់របស់​ក្រសួង បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាព​អាច​មាន​ពី ២២ ទៅ​២៤អង្សាសេ ហើយ​នៅ​ថ្ងៃទី១៨-២២ ខែវិច្ឆិកា ផ្នែក​មួយ​ចំនួន នៃ​បណ្តា​រាជធានីខេត្ត​នៅ​ភាគ​ខាងក្រោម នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពីខ្សោយ​ទៅមធ្យម។

សម្រាប់បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​អាចមាន​ពី ២១ ទៅ​២៣អង្សាសេ ហើយ​ចំពោះស្ថានភាព​ភ្លៀងស្ទើរ​តែគ្មាន​ទាំងស្រុង ដោយ​បើ​មាន គឺក្នុង​កម្រិត​តិច​តួច​តែប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាព​អាចមាន​ពី ២៣ ទៅ២៥អង្សាសេ ហើយ​នៅ​ថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅមធ្យម ព្រមទាំង​រលក​សមុទ្រ​អាចមាន​កម្ពស់ពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ៕




0 Reviews:

Post a Comment