Sunday, October 4, 2020

ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel របស់ថៃ សុំ​ទោស​កម្ពុជា​ចំពោះ​ការ​យក​ចម្លាក់ប្រាសាទ​ខ្មែរ​មក​លម្អ​សណ្ឋាគាររបស់ខ្លួន




ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ ទីបំផុត​បានធ្វើការសុំទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ។

ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ។

បើតាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​កម្ពុជា​បាន​បញ្ជាក់នៅ​លើ​បណ្តាញ​សង្គម​ថា ម្ចាស់សណ្ឋាគារនេះ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ៕

0 Reviews:

Post a Comment