Tuesday, October 13, 2020

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​ជម្លៀស​អ្នកទោស​ចេញពីពន្ធនាគារ ក្រោយទឹកជំនន់វាយប្រហារ




លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បានថ្លែង​ថ្ងៃនេះថា ដោយ​សារ​ស្ថានភាពទឹកលិចខ្លាំង គណៈ​គ្រប់គ្រង​ពន្ធាគារ​ខេត្ត​ បាន​សម្រេច​ធ្វើ​ការ​ជម្លៀស​អ្នកជាប់ឃុំ​ចេញពីពន្ធនាគារ ដោយ​យកទៅដាក់នៅពន្ធនាគារ​ខេត្ត​ផ្សេងៗដែល​នៅ​ក្បែរ។

បើតាម​លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឲ្យថា អ្នកទោស​ដែល​កំពុ​ងជាប់ឃុំក្នុងពន្ធនាគារខេត្ត​បន្ទាយមានជ័យ មាន​សរុប​ចំនួន ១,៦០០នាក់ ក្នុងនោះមានស្រី១០០នាក់។ នៅប៉ុន្មានថ្ងៃនេះ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។ ដូច្នេះ​ដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ ថ្នាក់ដឹកនាំពន្ធនាគារបានសម្រេចជម្លៀសចេញបន្ទាន់ ជនជាប់ឃុំទៅកាន់ពន្ធនាគារ នៃខេត្តមួយចំនួនជាបណ្តោះអាសន្ន ហើយជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន ៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង៕







0 Reviews:

Post a Comment