Monday, October 5, 2020

ទុក្ខអើយទុក្ខរាស្ត្រ!ត្រូវក្រុមហ៊ុនសូងួនដេញវាយធ្វើបាបកាប់ផលដំណាំនិងផ្ទះ

 



(កំពត) ថ្ងៃទី០៣ខែតុលាឆ្នាំ 2020មានការប៉ះទង្គិច គ្នាមួយប្រាវ រវាងប្រជាពលរដ្ឋនិងសន្តិសុខក្រុមហ៊ុនសូងួននៅចំណុចភូមិព្រៃពាយអូរតាសេក ឃុំត្រពាំងឃ្លាំងស្រុកឈួកខេត្តកំពត

ក្នុងការប៉ះទង្គិចនេះដែរមានអ្នករងរបួសទាំង

សងខាងដោយសាតែមានការចាញ់គ្រាប់ចំពាម

និងគុបដំថ្ម។


ប្រជាពលរដ្ឋបានរលើកគ្នាមកតវ៉ារឿងក្រុមហ៊ុនសូងួនបិទផ្លូវនិងបានឲ្យសន្តិសុខមកកាប់បំផ្លាញផលដំណាំឈួសឆាយផ្ទះសំបែងរបស់ពួកគាត់ឲ្យរាប់ដល់ដី ដោយចោទប្រកាន់ថាពួកគាត់មករស់នៅលើដីក្រុមហ៊ុន ។


ប្រជាពលរដ្ឋបានលើកឡើងទៀតថានៅពេលដែលពួកគាត់មកឈូសឆាយដីនោះជាដីព្រៃហើយមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមហ៊ុនសូងួនមកហាមគាត់ទេ ទើបតែពេលថ្មីៗនេះក្រុមហ៊ុនបានបញ្ជាឲ្យសន្តិសុខរបស់ខ្លួនដើកាប់បំផ្លាញផលដំណាំនិងផ្ទះរបស់ពួកគាត់។

 

ប្រជាពលរដ្ឋបានលើកឡើងទៀតថាបើដីក្រុមហ៊ុនមែនហេតុអ្វីមិនឃើញមានការអភិវឌ្ឍដាំដំណាំនៅលើដីនោះ ឃើញមានតែព្រៃ ទើបប្រជាពលរដ្ឋក្រីក្រមកឈូសឆាយដីព្រៃដើម្បីដាំដំណាំគ្រាន់បានចិញ្ចឹមជីវិតប្រចាំថ្ងៃព្រោះពួកគាត់គ្មានដី។


បើតាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល

សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនបានលើថាបើក្រុមហ៊ុនណាទទួលបានសិទ្ធិវិនិយោគលើដីរបស់រដ្ឋហើយមិនមានអភិវឌ្ឍន៍ទេ ដីនោះនឹងដកទុក្ខជាសម្បត្តិរដ្ឋវិញ សម្រាប់ចែកជូនឲ្យប្រជាពលរដ្ឋណាក្រីក្រ។


ប្រជាពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេអគ្គសេនាបតីតេជោហ៊ុនសែននិងសម្ដេចព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជួយកូនចៅទីក្រីក្រផង ត្រូវក្រុមហ៊ុនកាប់ផលដំណាំនិងផ្ទះសម្បែងអស់ហើយ ។





0 Reviews:

Post a Comment