ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា តាមការព្យាករចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង។
ដោយឡែកបណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន។
បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក អាកាសធាតុបែបនេះ គឺដោយសារតែព្យុះទី១៨ ឈ្មោះ ម៉ូឡាវ នឹងចូលមកប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែតុលា ហើយបន្តដំណើរទៅកាន់តំបន់ប៉ាសុងរបស់ប្រទេសឡាវ៕
0 Reviews:
Post a Comment