(ភ្នំពេញ)៖ ព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទ ដែលមកចូលរួមកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារាមទាំងអស់ ឲ្យបន្តពង្រឹងការការពារជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវរបស់សម្ដេច ព្រះសង្ឃនាយក នន្ទ ង៉ែត ទៅកាន់ប្រជាពុទ្ធបរិស័ទដូចនេះ ធ្វើឡើងក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី៧ នៅវត្តបុទុមវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដែលជាវេណរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រីរួមនឹងថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិធនាគារជាតិនៃកម្ពុជា ចូលរួមកាន់ថ្ងៃបិណ្ឌទី៧នេះ។
ដោយឡែកសម្រាប់សម្ដេចព្រះពុទ្ធិជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយកនៃកម្ពុជាបានលើកឡើងថា ការគោរព្ធប្រតិបត្តិ និងការធ្វើបុណ្យទាននានា ពិសេសបុណ្យជាប្រៃណីរបស់ជាតិខ្មែរ គឺជាកិច្ចដ៏ប្រពៃណាស់ដែលត្រូវគោរព្ធប្រតិបត្តិ ប៉ុន្តែក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ការរក្សាគម្លាតសង្គម និងការអនុវត្តអនាម័យក៏ជាបញ្ហាចំបង និងជាបញ្ហាអទ្ធិភាពដែលត្រូវតែអនុវត្តជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា តាមរយៈបុណ្យកុសលកើតចេញពីបុណ្យកាន់បិណ្ឌទី៧នេះ លោក ជា ចាន់តូ និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាមួយ ចំណែកបានឧទ្ទិសជូនដល់ ជីដូន ជីតា មាតា បិតា និងញ្ញាត្តិតិការទាំង៧សន្តានបានចែកឋាន មួយចំណែកទៀតក៏បានឧទ្ទិស ជូនចំពោះដល់ឌួងវិញ្ញាក្ខ័ន្ខ នៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិត ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។
ទន្ទឹមនឹងនេះលោក ជា ចាន់តូ និងលោកស្រីក៏បានបួងសួងសូមឲ្យមនុញ្ញផល ដែលកើតចេញទឹកសុទ្ធាជ្រះថ្លា នៃមហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិធនាគារជាតិនៃកម្ពុជា នាឱកាសនេះផ្ដល់មកនូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ជាន់ខ្ពស់ប្រទេសកម្ពុជាប្រជាជន និងសូមឲ្យមាតុភូមិកម្ពុជាជួបសន្តិភាព និងមានសេចក្ដីសុខគ្រប់ប្រការ ព្រមទាំងទទួលបសនកាតអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសម្បូររុងរឿង។
ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី៧នេះលោក ជា ចាន់តូ និងលោកស្រី បានវេបច្ច័យដែលកើតចេញពីទឹកចិត្ត ប្រកបដោយសុទ្ធារបស់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាថ្វាយសម្ដេច ព្រះសុមេធាធិបតី នន្ទ ង៉ែត សម្រាប់ទ្រទ្រង់ និងកសាងវត្តបុទុមវតីនិងបានប្រគេនទយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃក្នុងអារាមនេះផងដែរ៕
0 Reviews:
Post a Comment