អាសូរណាស់! ក្មេងអាយុ៦ខែត្រូវស្លាប់ និងមនុស្ស៣នាក់ទៀតរបួស ក្នុងហេតុការណ៍រថយន្តឡិចស៊ីស បុកជាមួយម៉ូតូនៅស្រុកប្រាសាទបាគង
សៀមរាប៖ ក្មេងស្រ្តីអាយុទើប៦ខែម្នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូលេខ៣៩៧-៣៩៨ ស្ថិតក្នុងភូមិស្ទឹងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគងបានដឹងថា ករណីនេះ មានរថយន្តម៉ាកលុចស៊ីស Ls៤៦០ពណ៌ស ពាក់ស្លកលេខ ភ្នំពេញ២X-៣៩៩៥ បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិចប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខ សៀមរាប ១D-៤២៩១ បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) បានដឹកប្រពន្ធនិងកូន២នាក់ ១.ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ(របួសស្រាល) និង ២.កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់), ៣.ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង។
បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕
0 Reviews:
Post a Comment