ករណីព្រះសង្ឃនៅបាត់ដំបងឡើងកម្តៅ អ្នកនាំពាក្យសង្ស័យថា ជាករណីជំងឺផ្តាសាយធំ
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ករណីព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលលេចអាគារៈរោគក្តៅព្រះកាយលើសពី ៣៧.៥អង្សារសេនោះ ត្រូវបានសន្និដ្ឋានជំហ៊ានដំបូងជាជំងឺផ្តាសាយធំ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ ២១អង្គ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ ហើយកំពុងរង់ចាំលទ្ធផល។
គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានព្រះអាការ:រោគដូចជា ក្តៅព្រះកាយ លេីសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ អាការៈរោគនេះបានកេីតមានឡេីងប្រមាណ ៥-៦ថ្ងៃមកហេីយ ទើបមានសេចក្តីរាយការណ៍ ហើយក្រុមគ្រូពេទ្យក៏ចុះទៅធ្វើការពិនិត្យជាបន្ទាន់៕
0 Reviews:
Post a Comment