Friday, September 11, 2020

បង្ក្រាបបានទាំងសុំបុកក្រុមចោលួចគាស់ទ្វាររថយន្ដយកទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ



(ភ្នំពេញ)៖ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខសញ្ញា ជនសង្ស័យ៧នាក់ ដែលធ្វើសកម្មភាពគាស់ទ្វាររថយន្ដយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ជាសាធារណៈ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទប់ មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នោះរួមមាន៖ ទី១៖ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរបើករថយន្ត, ទី២៖ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន, ទី៣៖ឈ្មោះ យិន ធី ហៅតឿ អាយុ៣២ឆ្នាំ មុខរបរលក់ទិញទូរស័ព្ទ, ទី៤៖ឈ្មោះ ឆាយ សុផល ហៅយ៉ាម៉ា អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប, ទី៥៖ឈ្មោះ សំ សិលាចិត្រ អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប, ទី៦៖ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរអ្នកយកព័ត៌មាន និងទី៧៖ឈ្មោះ ចែម សំណាង អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្រោយសួរនាំជនសង្ស័យសារភាពថា ពួកគេទាំង៧នាក់នេះ បានធ្វើសកម្មភាពលួចគាស់បើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋ នៅពេលយប់លួចទ្រព្យសម្បត្តិ ចំនួន៥ករណីជាបន្តបន្ទាប់ពិតប្រាកដមែន។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ និងវត្ថុតាងម៉ូតូចំនួន៧គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕





0 Reviews:

Post a Comment