Sunday, September 27, 2020

កម្លាំងប៉ុស្តិ៍នគរបាលអន្លង់រមៀតចាប់បានជនសង្ស័យ 3 នាក់ពាក់ព័ន្ធនឹងសារធាតុញៀន



( កណ្តាល) នៅថ្ងៃ ទី២៧ខែ កញ្ញាឆ្នាំ ២០២០វេលាម៉ោង៩ ព្រឹកកម្លាំងប៉ុស្ថិ៍អន្លង់រមៀតបានចេញល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចភូមិខាងជើងឃុំ
អន្លង់​រមៀត​ ស្រុក កណ្ដាល​ស្ទឹង​ ខេត្តកណ្តាល
ក៍បានឃើញជនជនសង្ស័យកំពុងធ្វើសកម្មភាព ឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ០៣នាក់មក
សួសួរនាំឆែកឆេររកឃេីញម្សៅក្រាមពណ៏សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០៩កញ្ចប់ ទូរសព្ទ​ដៃ​ ០២​គ្រឿង​:
​    -ម៉ាក​ Samsung ០១គ្រឿង​ និង​ ម៉ាក​ ណូគា​ អិនចុចពិល០១គ្រឿង​សំភារៈវិចខ្ចប់មួយចំនួន

ជនសង្សយ័ទាំងបីនាក់១-ឈ្មោះ​ ហៃ​ ធូ​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ :មិន​ពិត​ប្រាកដ​ មាន
 ទីលំនៅបច្ចុប្បន្ននៅភូមិ​ ខាង​ជេីង​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ (ឃាត់​ខ្លួន​)
២-ឈ្មោះ​ ហៃ​ សុជាតិ​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ :មិន​ពិត​ប្រាកដ​ មាន
 ទីលំនៅបច្ចុប្បន្ននៅភូមិ​ ខាង​ជេីង​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ (ឃាត់​ខ្លួន​)
៣-ឈ្មោះ​ ចាប​ ឆៃ​ភេទប្រុស​ អាយុ​ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ :មិន​ពិត​ប្រាកដ​ មាន
 ទីលំនៅបច្ចុប្បន្ននៅភូមិ​ ខាង​ជេីង​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ (ឃាត់​ខ្លួន​)

តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ ហៃ​ ធូ​ បានឆ្លេីយ​ចំពោះ​មុខ​សមត្ថកិច្ច​ថាថ្នាំញៀនទាំងនោះជារបស់ខ្លួនពិត​ប្រាកដ​មែន​ បានទិញពីជនសង្សយ័ឈ្មោះ​ ផល្លីន​ នៅម្ដុំផ្លូវ​រថភ្លើង​ ឃុំ​ ព្រះនិពាន្ធ​ ស្រុក​ គងពិសី​ ខេត្ត​ កំពង់​ស្ពឺ​ ក្នុង​តំលៃ១០០ដុល្លា​ដេីម្បី​យកមកចាត់ចែងលក់​បន្ត។
 បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។







0 Reviews:

Post a Comment